វគ្គនេះបណ្តុះបណ្តាលដោយផ្ទាល់ពី លោក យ៉ាន់ ណាង (Yan Nang) ជាអ្នកមានបទពិសោធន៍ការងារជាង ១០ ឆ្នាំនិងបានបញ្ចប់ ACCA (អ្នកដែលអាចប្រលងជាប់ ៤ មុខវិជ្ជាក្នុងពេលតែម្តងលំដាប់ផុតលេខ), MBA/BBA (សិស្សពូកែ) ,Tax Agent (លំដាប់ពិន្ទុខ្ពស់)
ក្រុមហ៊ុន Phnom Penh HR នឹងធ្វើការបណ្តុះបណ្តាល គណនេយ្យសម្រាប់អ្នកមិនទាន់ចេះទាំង ទ្រឹស្តី និងការអនុវត្តជាក់ស្តែតាម Online ហើយសម្រាប់វគ្គនេះផ្តោតទៅលើ បងប្អូនដែលមិនចេះគណនេយ្យសោះ ឬ ចេះតិចតួច ក្រោយពីបញ្ចប់វគ្គនេះ គឺរំពឹង បងប្អូន អាចធ្វើជាគណនេយ្យករ ( Accountant )ក្រុមហ៊ុនបាន ៖
I. ខូបគណនេយ្យក្នុងការរៀបចំរបាយការហិរិញ្ញវត្ថុ (ACCOUNTING CYCLE)
- ឯកសារគណនេយ្យ(Accounting Documents )
- ការកត់ត្រាក្នុងទិនានុប្បវត្តិទូទៅ (General Journal)
- ចំលងចូលសៀវភៅធំ (General Ledger/ GL)
- ចំលងចូលតារាងតុល្យភាព (Trial Balance)
- ការកត់ត្រាកែតំរូវ (Adjusting Entry)
- តារាងតុល្យភាពបន្ទាប់ពីកត់ត្រាកែតំរូវ (Adjusted Trial Balance)
- រៀបចំរបាយការណ៏ហិរិញ្ញវត្ថុ( Preparing Financial Statements)
- ការកត់ត្រាបិទបញ្ជីគណនេយ្យ(Closing Entry)
- តារាងតុល្យភាពបន្ទាប់ពីបិទបញ្ជីគណនេយ្យ(After Closing Trial Balance )
II. Bank Reconciliation
III. Introduction to Inventory (cost, FIFO, average )
IV. Introduction to Fixed asset ( cost ,SL,…)
V. Prepare basic Financial statements