Adjusting Entry
ជំហានទី៥.ការកត់ត្រាកែតំរូវ (Adjusting Entry)
គឺការកត់ត្រាកែតម្រូវដើម្បីទទួលស្គាល់ចំណួល(Revenue/Income)និងចំណាយ(Expense)ដែលមិនទាន់បានទទួលស្គាល់។
មានគណនីសំខាន់បីសំរាប់ការកត់ត្រាការតម្រូវដូចខាងក្រោម៖
- Prepayments(គណនីបង់មុនជា Asset តែចំណាយមិនទាន់កើតឡើង)
- Accruals(គណនីបង្គរជាចំណាយកើតឡើង តែមិនទាន់បានបង់ប្រាក់ ឬដល់ថ្ងៃបង់ ប្រាក់អោយអ្នកផ្គត់ផ្គង់)
- Non-cash expenses (ចំណាយមិនអស់ប្រាក់ដូចជារំលោះ(Depreciation) នៃទ្រព្យរយៈវែង (fixed asset))
សូមមើលឧទាហរណ៍ខាងក្រោម
សន្មតថាក្រុមហ៊ុនបិទបញ្ជីថ្ងៃទី 31 ខែ 12 តែប្រាក់ឈ្នួលបើកនៅថ្ងៃទី ៥ ខែ ១ ឆ្នាំក្រោយ។
បើទោះបីមិនទាន់បើប្រាក់ខែបុគ្គលិកនៅថ្ងៃទី 31 ខែ 12ក៏ដោយ ។ ចំណាយកើតឡើង ដូច្នេះត្រូវតែកត់ត្រាការកែតម្រូវ។
Adjusting Journal Entry | ||||
Date | Account Name | Debit | Credit | |
Dec-31 | Wages Expense Accrued Expenses |
$300 | $300 | |
To record payroll accrual for amount owed employees. |
- wage expense (ចំណាយប្រាក់ឈ្នួល)
- Accrued Expense (គណនីបំណុលបង្គរ)