Purpose of Accounting
គោលបំណងសំខាន់គណនេយ្យ
គោលបំណងសំខាន់គណនេយ្យគឺរៀបចំរបាយការណ៍ហិរញ្ញវត្ថុ(Financial Statements) របាយការណ៏ហិរិញ្ញវត្ថុរួមមាន៖
- របាយការណ៍ចំណេញ ខាត ( income statement)
- របាយការណ៍បម្រែបម្រួលដើមទុន(Statement of Changes in Equity)
- តារាងតុល្យការ( balance sheet/ Statement of Financial Position)
- របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow )
ក្រុមហ៊ុននីមួយៗតែងតែចង់ដឹងថាតើគេរកស៊ីចំណេញបានប៉ុន្មានដូច្នេះដើម្បីដឹងប្រាក់ ចំណេញ គេត្រូវមើលរបាយការណ៍ចំណេញ ខាត (income statement) ដែលប្រាក់ចំណេញស្មើ ចំណូលដកនិងចំណាយ (Profit = revenue – expense) ។
ក្រៅពី របាយការណ៍ចំណេញ ខាត (income statement) ខាងលើក្រុមហ៊ុន ក៏ចង់ដឹងថា ក្រុមហ៊ុនមានទ្រព្យសម្បត្តិ (Asset)ប៉ុន្មាន ជំពាក់(Liability)គេប៉ុន្មាន និងដើមទុន របស់ ម្ចាស់ភាគហ៊ុន(Capital / Equity)មានប៉ុន្មាន ដូច្នេះយើងទៅមើលតារាងតុល្យការ ( balance sheet/ Statement of Financial Position ដែលក្នុង Balance sheet បង្ហាញពី asset = liability + Capital) ។
ដើម្បីទទួលបានរបាយការណ៍ហិរញ្ញវត្ថុ (Financial Statements) ខាងលើ គណនេយ្យករ អាចរៀបចំនូវ ជំហានទាំង ៩ របស់គណនេយ្យដែលគេហៅថា ខួបឬវដ្តគណនេយ្យ (Accounting Cycle) ដូចខាងក្រោម៖