General Journal
ជំហានទី២.ការកត់ត្រាក្នុងទិនានុប្បវត្តិទូទៅ (General Journal)
ប្រតិបត្តិការគណនេយ្យត្រូវកត់ត្រាតាមរយៈ Journal Entry /General Journal ហើយក្នុងប្រពន្ធ័ទ្វេភាគ(Double Entry )ប្រតិបត្តិការអាជីវកម្មត្រូវកត់ ត្រាយ៉ាងតិចមាន ពីរគណនី គណនីមូយខាងឥណពន្ធ(Debit) នៅខាងឆ្វេងដៃ និងគណនីមួយទៀត នៅខាងស្តាំដៃហៅថាឥណទាន(Credit).
Debit អក្សរកាត់ Dr រីឯ Credit អក្សរកាត់Cr មានមានគណនីប្រាំប្រភេទ (Account Type) សំខាន់សម្រាប់ប្រតិបត្តិការគណនេយ្យ៖
- Asset(ទ្រព្យ)
- Liability(បំណុល)
- Equity(ដើមទុន)
- Revenue (ចំណូល)
- Expense(ចំណាយ)
ចំណាំដើម្បីរៀនគណនេយ្យចេះលោកអ្នកត្រូវតែចំាគណនីទាំងប្រាំកើនឬថយចុះ៖
Account Types(ប្រភេទគណនី) | Increase(កើន) | Decrease(ថយចុះ) |
Asset | Dr. | Cr. |
Liability | Cr. | Dr. |
Equity/capital | Cr. | Dr. |
Revenue | Cr. | Dr. |
Expense | Dr. | Cr. |
ការកត់ត្រាគណនេយ្យត្រូវមាន៖
- ការបរិច្ឆេត(Date)
- ឈ្មោះគណនី(account title)
- ឥណពន្ធ(Debit) នៅខាងឆ្វេងដៃ
- ឥណទាន(Credit)នៅខាងស្តាំដៃ
- ការពន្យល់ប្រតិបត្តិការដែលបានកើតឡើង (Description)
សូមមើលឧទាហរណ៍ទិនានុប្បវត្តិ(Journal Entry) មានដូចខាងក្រោម៖
Date | Account Name | Debit | Credit |
1/2/17 | Dr. Cash | 5,000 | |
Cr. Capital (Equity) | 5,000 | ||
Owner, Mr. A, invests $5,000. | |||
ពន្យល់៖
លោក A បានដាក់ទុនវិនិយោគជាលុយ(cash) $5,000 ។ លុយ(Cash)គឺ asset ហើយលោកAបានដាក់លុយចូលក្រុមហ៊ុនដូច្នេះក្រុមហ៊ុនបាន លុយមានន័យថា Asset(Cash)កើន បើវាកើនគឺនៅខាង Debit។ ចំណែកលុយបានមកពីដាក់ ដើមទុ(Capital/equity) រកស៊ី ដូច្នេះ Capital កើន បើវាកើនគឺនៅខាង Credit ។ |
|||
1/29/17 | Dr. Fixed asset | 1,000 | |
Cr. Cash | 1,000 | ||
Buy two computers | |||
ពន្យល់៖
ក្រុមហ៊ុនបានទិញកុំព្យូទ័រអស់លុយ(cash) $1,000 ។ ទិញComputers បាន computers ហើយ computers ជា Asset (អាចប្រើបានលើសពី មួយឆ្នាំគេហៅថា Fixed Asset)។ចំណែកឯលុយ(Cash)ក៏ជាasset។ Asset (computer) កើនចំណែកឯ Asset (cash) ថយចុះ ។ |
|||
2/3/17 | Dr. Office Rental Expense | 2,000 | |
Cr. Account Payable | 2,000 | ||
Office Rental Expense on credit. | |||
ពន្យល់៖
ក្រុមហ៊ុនបានចំណាយថ្លៃជួលការិយាល័យ (Office Rental Expense ) តែជំពាក់អ្នកផ្គត់ផ្គងឬម្ចាស់អគារ (Account Payable/AP) $2,000 ។ ចំណាយថ្លៃជួលការិយាល័យ (Office Rental Expense ) កើនឡើងខាង Debit (Dr) ចំណែកឯជំពាក់ ម្ចាស់អគារជាបំណុល (Liability) ដូច្នេះបំណុល(ជា Account Payable) កើនឡើងខាង Credit (Cr)។ |
|||
2/10/17 | Dr. Account Receivable | 3,000 | |
Cr. Service revenue | 3,000 | ||
Provide service to customers on credit. | |||
ពន្យល់៖
ក្រុមហ៊ុនបានផ្តល់សេវាកម្មជូនអតិថិជនគិតជាប្រាក់ $3,000 តែអតិថិជនជំពាក់ ។ ផ្តល់សេវាកម្មបានចំណួល(revenue) ដូច្នេះ ចំណូលកើនឡើងខាង Credit ចំណែកឯអតិថិជនជំពាក់លុយក្រុមហ៊ុន តំណាងដោយ Account Receivable/AR ជាប្រភេទ Asset។ ដូច្នេះ Asset (AR) កើនឡើងខាង Debit។ |
|||
2/20/17 | Dr. Cash | 1,500 | |
Cr. Account Receivable | 1,500 | ||
Customers repaid we provided service on Feb 10,2017 | |||
ពន្យល់៖
អតិថិជនបានសងប្រាក់ដែលបានទិញសេវាកម្មជំពាក់កាលពីថ្ងៃទី 2/10/17 ។ អតិថិជនសងប្រាក់យើងបានលុយ(cash) លុយ(cash)ជាប្រភេទ Asset ដូច្នេះវាកើនឡើងខាង Debit ចំណែកឯ Account Receivable ថយចុះ ដូច្នេះ Asset ថយចុះខាង Credit ។ |
|||
2/27/17 | Dr. Drawing | 500 | |
Cr. Cash | 500 | ||
Owner, Mr. A, withdraws fund. | |||
ពន្យល់៖
ម្ចាស់ក្រុមហ៊ុនលោក A បានដក់លុយប្រើប្រាស់ផ្ទាល់ខ្លូន $500។ ដក់លុយប្រើប្រាស់ផ្ទាល់តំណាងដោយ Drawing ជាប្រភេទ ដើមទុន(capital)ថយចុះ ចំណែកឯ Asset (Cash) ក៏ថយចុះដែរ។ |
|||
2/28/17 | Dr. Payroll expense | 900 | |
Cr. Cash | 900 | ||
Payroll expense for employees on February. | |||
ពន្យល់៖
ក្រុមហ៊ុនបានចំណាយប្រាក់ខែបុគ្គលិក(Payroll expense /Salary expense) $900។ចំណាយ(Payroll) កើនឡើងចំណែកឯ Asset (Cash) ថយចុះ។ |
តើយើងកត់ត្រា after closing trail balance ចូល General Journal ដែរឫទេ?
សូមអរគុណ